Loading...

ពិតមែនឬ ដែលល្បីថា តារាកំប្លែង នាយតឹង ឡើងឧត្តមសេនីយ៍ (ផ្កាយ១)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងភ្នែកតឹង ដែលមានឈ្មោះថា «នាយតឹង» បានធ្វើឱ្យ អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញរូបភាពដ៏កម្ររបស់លោក ២ សន្លឹក ស្ថិតនៅក្នុងឯកសណ្ឋាន យោធាថ្នាក់ឧត្តមសេនីយ៍ មានពាក់ផ្កាយ១នៅលើស្មា។
ជាក់ស្តែង រូបភាពនេះ ហាក់ដូចជាមានផ្ទុះការភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់អ្នកគាំទ្រ ព្រោះគេមិនដែលដឹងពីមុនមកសោះ ថាតារាកំប្លែងរូបនេះ ចាប់អាជីពជាមន្ត្រីយោធាតាំងពីពេលណា។
ហើយទន្ទឹមនឹងនេះដែរ ក៏មានអ្នកផ្សេងទៀត បានបញ្ចេញមតិយោបល់នៅខាងក្រោមរូបភាពទាំងនោះថា គឺគ្រាន់តែជាការពាក់សម្លៀកបំពាក់លេងប៉ុណ្ណោះ ព្រោះឃើញលោកស្លៀកខោពណ៌ក្រហមទៅវិញ ដែលខុសឯកសណ្ឋានជាមួយនឹងអាវ។
យ៉ាងណាមិញ ពេលនេះទស្សនិកជនក៏ដូចជាអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត កំពុងតែរង់ចាំស្តាប់ការបកស្រាយពីតារាកំប្លែងនាយតឹងអំពីបញ្ហានេះថា តើវាគឺជាការពិត ឬគ្រាន់តែជាការពាក់ថតលេងមួយភ្លែតប៉ុណ្ណោះ?
ទស្សនារូបភាពខាងក្រោម៖ 
តារាកំប្លែងនាយតឹង
តារាកំប្លែងនាយតឹង
នាយតឹងក្នុងឯកសណ្ឋាន ពាក់ផ្កាយ១
នាយតឹង ក្នុងឯកសណ្ឋានពាក់ផ្កាយ១

No comments