ឧត្ដមសេនីយ៍ឯក និងជាឧកញ៉ា ហូ ចំរើន ត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំងស្រុង
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់ មុនតំណែង ឧកញ៉ា ហូ ចំរើន ពីទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលុបឈ្មោះជាឧត្ដមសេនីយ៍ឯកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេរមភូមិន្ទ។
លោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែលព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា មិនដល់ ១០ ថ្ងៃផង បានបាញ់បោះអាណាធិបតេយ្យ ៦-៧ គ្រាប់ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥:៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនបង្កគឺលោកឧត្ដមសេនីយ៍ឯក ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា។ ជនរងគ្រោះមានឈ្មោះ ១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ ២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំង។
ក្នុងករណីនេះមិនបណ្តាលឲ្យជនរងគ្រោះខាងលើរងបួសឬបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យឈ្មោះ ហូ ចំរើន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន រហូតដល់មានចេញសេចក្តីសម្រេចថ្មី៕



Post a Comment