Loading...

ឧស្ម័ន​ចេញពី​ខ្ទឹមសមាន​ប្រយោជន៍​បែប​ណា


យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់ Mail Online បាន​និយាយ​យ៉ាង​លឿន​មុន​ថា ខ្ទឹមស​អាច​បំបាត់​ការ​ប្រឈម​នឹង​ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។ អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ទៅ​លើ​ការ​សិក្សា​ដែល​ធ្វើ​រួច​ហើយ​មួយ​អំពី​សមាសធាតុ​គីមី​ជា​ច្រើន​ក្នុង​ខ្ទឹមស និង​របៀប​ដែល​វា​មាន​ប្រតិកម្ម​ជាមួយនឹង​សារធាតុ​គីមី​ជា​ច្រើន​ទៀត​រវាង​កោសិកា​ក្នុង​មនុស្ស​យើង ។
គេ​បាន​ចាប់អារម្មណ៍​យ៉ាង​ពិសេស​ទៅ​លើ​ការ​ពិត​ថា សមា​ធាតុ​ជា​ច្រើន​ក្នុង​ដែល​អាច​បញ្ចេញ​ជា​ឧស្ម័ន​បាន​របស់​ខ្ទឹមស ដូច​ជា Hydrogen Sulphide មាន​លក្ខណៈ​មួយ​ចំពោះ​​រាង​កាយ​មនុស្ស​យើង ។ ពួក​គេ​ចង់​ធ្វើការ​ស្រាវជ្រាវ​ថា​ តើ​សមាសធាតុ​ទាំងនេះ និង​ឧស្ម័ន​ដែល​ពាក់ព័ន្ធ​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​សុខភាព​ឬ​អត់ ។ ពួក​គេ​បាន​ផ្តោ​សំខាន់​ទៅ​​លើ​ការ​សិក្សា​ដែល​ពិនិត្យ​ទៅ​លើ​សំណួរ​ទាក់ទង​នឹង​ជីវសាស្ត្រ​ទាំងនេះ​ក្នុង​មន្ទីរ​ពិសោធន៍ចៀស​ជាង​ស្ថានភាព​ក្នុង​ជីវិត​ពិត​របស់​មនុស្ស​។
បែប​នេះ​ហើយ​គេ​គ្រាន់តែ​អាច​សន្និដ្ឋាន​ថា វា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ប្រែប្រួល​ពិត​ប្រាកដជា​ច្រើន​លើ​សុខភាព​មនុស្ស​រយៈពេល​យូរ ។
ថ្វីបើ​អត្ថបទ​មួយ​នេះ​គឺជា​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ក៏​ដោយ តែ​តាម​ពិត​ទៅ​វា​មិន​អាច​ទាញ​បាន​នូវ​សេចក្តីសន្និដ្ឋាន​អំពី​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ខ្ទឹមស​នៅឡើយ​ទេ ៕

No comments