Mourinho ថាការលក់ Ronaldo ត្រូវបានហាមឃាត់ដោយ Real Madrid

តាមប្រភពព័ត៌មាន Four Four Two បានឲ្យដឹងថា អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ជឿជាក់ថា Ronaldo មិនមែនជាកីឡាករសម្រាប់លក់របស់ Real Madrid ឡើយ ។
នាពេលកន្លងមកនេះ មានពាក្យចចាមអារាមជាច្រើនលើកឡើងថា Ronaldo អាចនឹងចាកចេញទៅកាន់ក្លិបចាស់របស់ខ្លួន (Man Utd) ជាថ្មីម្តងទៀត ។ តែសម្រាប់លោក Mourinho ផ្ទាល់មិនជឿថា អាចទៅរួចនោះទេ ។

អ្នកចាត់ការក្លិបបិសាចក្រហមរូបនេះបានប្រាប់កាសែតព័រទុយហ្កាល់ថា «ខ្ញុំជឿជាក់ថា Real Madrid មិនអាចលក់គេ (Ronaldo) បានទេ ។ នេះជាការហាមឃាត់ ។ រូបគេត្រូវតែនៅលេងរហូតទាល់តែក្លិបឲ្យទៅដោយខ្លួនឯង ។ ពេលនេះវាជាទ្វារកំពុងបិទ» ។
គួរបញ្ជាក់ថា សម្រាប់ក្លិបបិសាចក្រហមគឺមិនជាបញ្ហាទេ ។ ប្រសិនបើ Real ព្រមលក់ Man Utd នឹងគិតគូរភ្លាម ។ នេះជាការលើកឡើងរបស់លោក Mourinho ៕
Post a Comment