Loading...

កម្មករខ្មែរម្នាក់នៅការដ្ឋានវាយយកថ្មភ្នំ ត្រូវចរន្តអគ្គិសនីមូទ័របូមទឹកឆក់ស្លាប់

ខេត្តកណ្ដាល៖ កម្មករខ្មែរម្នាក់នៅការដ្ឋានវាយថ្មភ្នំខ្សាក ត្រូវអគ្គិសនីមូទ័របូមទឹក ឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុនហុងហ្វុង ភ្នំខ្សាក ស្ថិតនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។
ជនរងគ្រោះ ឈ្មោះ វី សែ ហៅត្រេន អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិជន្លង់ម្លូរ ឃុំរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុ ជនរងគ្រោះកំពុងបូមទឹកម្នាក់ឯងចេញពីរណ្ដៅត្បាល់កិនថ្មទី២ ត្រូវអគ្គិសនីមូទ័របូមទឹកឆក់ បណ្ដាលដាច់ចរន្តអគ្គិសនីនិងគ្មាននរណាដឹងឡើយ។ ពេលនោះ មេការចិនឈ្មោះហុង វៃហ្វុង បានដើរមកមើល ហេតុអ្វីបានជាដាច់ចរន្តអគ្គិសនី ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខនៅក្នុងរណ្តៅ ដែលមានទឹកត្រឹមពាក់កណ្ដាលភ្លៅ ក៍ស្រែកឆោរឡោហៅកម្មករផ្សេងៗទៀតឲ្យមកជួយលើកជនរងគ្រោះឡើងគោក រួចដឹកតាមរថយន្តមកពេទ្យបង្អែកស្រុកស្អាង ។ ប៉ុន្តែពេលដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ជនរងគ្រោះ មានស្នាមរលាត់កូនជើងខាងឆ្វេងមួយកន្លែង ស្នាមរលាត់ខ្នងមួយកន្លែង និងមានស្នាមជាំម្រាមដៃខាងឆ្វេងមួយកន្លែង។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ ។ តាមការបំភ្លឺរបស់មេការចិន ឈ្មោះហុង វៃហ្វុង សពឈ្មោះ វី សែ ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ម៉ូទ័របូមទឹកដែលនៅក្នងរណ្តៅនោះប្រាកដមែន៕







https://www.youtube.com/watch?v=ooz_p_RBr98&t=452s
https://www.youtube.com/watch?v=ooz_p_RBr98&t=452s
https://www.youtube.com/watch?v=ooz_p_RBr98&t=452s
https://www.youtube.com/watch?v=ooz_p_RBr98&t=452s
ប្រភពី TVFB News
សូមទស្សនាVideoផ្សេងទៀត  ចុចទីនេះដើម្បីមើលវីឌីអូ ហើយចុចSubscribe Primitive Foods

No comments