ត្រកួន ជាបន្លែរុក្ខជាតិ ដែលមានតម្លៃថោក ងាយរក និងពេញនិយមហូបនៅបណ្តាប្រទេសដទៃទៀត។ គេច្រើននិយមឆាជាមួយម្ទេស ធ្វើជាម្ហូបបន្លែសម្រាប់បរិភោគ ដែលមាននូវរសជាតិឈ្ងុយឆ្ងាញ់។ ជាពិសេសត្រកួនសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងសំបូរបែប ដូចជា វិតាមីន សារធាតុរ៉ែ ដែលខ្លួនប្រាណយើងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការនៃការលូតលាស់ និងភាពរឹងមាំនៃរាងកាយ។ ដោយសារសារធាតុចិញ្ចឹមទាំងឡាយទទួលបានពីការបរិភោគត្រកួនឆា ដូច្នេះខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាង ទទួលបានពីការហូបត្រកួន៖ ១. បំបាត់បញ្ហាទល់លាមក ត្រកួនផ្តល់ឲ្យនូវសារធាតុសរសៃយ៉ាងសំខាន់ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកនូវសារធាតុចិញ្ចឹម និងការបញ្ចេញចោលកាកសំណល់អាហារ។ ជាពិសេសវាជាថ្នាំធម្មជាតិប្រឆាំងនឹងបញ្ហាទល់លាមកនេះឯង។ Add caption រូបតំណាង ២. សុខភាពគ្រាប់ឈាមក្រហម ត្រកួន ជាអាហារលេខមួយសំបូរទៅដោយសារធាតុដែកដ៏សំខាន់ សម្រាប់ការផលិតកោសិកាឈាមក្រហម ដែលរាងកាយប្រើប្រាស់សម្រាប់ការដឹកនាំនូវសារធាតុចិញ្ចឹមទៅឲ្យរាល់កោសិកាទាំងអស់ និងបំលាស់ប្តូរនៃឧស្ម័នអុកស៊ីសែន និងកាបូនឌីអុកស៊ីត។ កង្វះនៃសារធាតុដែកធ្វើឱ្យបរិមាណនៃគ្រាប់ឈាមក្រហមធ្លាក់ចុះ ហើយបណ្តាលឲ្យមានភាពស្លេកស្លាំង និងបញ្ហាទាក់ទងជាច្រើនទៀតដូចជាអស់កម្លាំង ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឈឺក្បាល សមត្ថភាពខួរក្បាលធ្លាក់ចុះជាដើម។ ជាពិសេសសារធាតុដែក ទទួលបានពីត្រកួន មានសារៈសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ ដែលទាមទារឲ្យទទួលទានជាតិដែកជាប្រចាំតាមវេជ្ជបញ្ជា។ រូបតំណាង ៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ យើងតែងតែឮនិងដឹងហើយថា ផ្លែឈើ ដែលមានរសជាតិជូរសុទ្ធតែជាប្រភពនៃវីតាមីន C។ ប៉ុន្តែអ្នកដឹងទេថា ត្រកួន ដែលជាបន្លែគ្មានជាតិជូរសោះ ក៏សំបូរទៅដោយវីតាមីន C ផងដែរ។ វីតាមីន C ជាពពួកវីតាមីនដែលមានតួនាទីយ៉ាងសកម្មក្នុងប្រឆាំងនឹងសារធាតុពុលទាំងឡាយ ជាពិសេសទប់ទល់នឹងការបង្កជំងឺដោយមេរោគ។ គេរកឃើញថា វីតាមីនC ជាសារធាតុប្រឆាំងនឹងជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាពយ៉ាងខ្លាំង។ រូបតំណាង ៤. សុខភាពភ្នែក ក្រៅពីវីតាមីន C ត្រកួនក៏មានផ្ទុកនូវវីតាមីន A ដែលជាសារធាតុដ៏សំខាន់មិនអាចខ្វះបានសម្រាប់រក្សានូវគុណភាពរបស់ភ្នែក។ វីតាមីន A មិនត្រឹមតែជាសារធាតុប្រឆាំងនឹងសារធាតុពុលដែលដើរបំផ្លាញទ្រង់ទ្រាយកោសិកាភ្នែកប៉ុណ្ណោះទេ តែវីតាមីននេះ ថែមទាំងជាសារធាតុចូលរួមចំណែកក្នុងការផលិតម៉ូលេគុលមួយប្រភេទ ដែលអនុញ្ញាតឲ្យយើងមើលឃើញពណ៌ និងពន្លឺ ទៀតផង។ កង្វះនៃវីតាមីន A ងាយនឹងឲ្យយើងប្រឈមមុខនឹងជំងឺភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងប្រស្រីភ្នែក និងជំងឺងងឹតភ្នែក ជាដើម។ ដូច្នេះការរួមបញ្ចូលត្រកួន ក្នុងរបបអាហាររបស់អ្នក នឹងជួយកាត់បន្ថយហានិភ័យនៃបញ្ហាជំងឺទាក់ទងនឹងភ្នែកបានយ៉ាងច្រើន៕ រូបតំណាង
Post a Comment