ភ្នំពេញ ៖ រថយន្ដឩបករណ៍តូរ្យតន្រ្ដីមួយបានដាច់ក្រឡេហើយរ៉េចង្កូតក្រឡាប់ធ្លាក់ប្រឡាយនៅក្បែររង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង០០ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ2018៕ យោងតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ដបានដឹងថាមុនពេលកើតហេតុគឺរថយន្ដរបស់គាត់ទើបបើកចេញពីផ្ទះរហូតមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដាច់ក្រឡេ បណ្តាលឲ្យក្រឡាប់ផ្ងោរជើងតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យនៅហ្នឹងកន្លែងកើតហេតុ ហើយហៅរថយន្ដស្ទូចមកស្ទូចរថយន្ដឡើងដើម្បីឲម្ចាស់រថយន្តយកទៅធ្វើនិងបញ្ចប់រឿង។
Post a Comment